ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង​​ និង​​ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានអញ្ជើញចុះពិនិត្យ ទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ


ព្រឹកថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក លោកស្រី វេជ្ជបណ្ឌិតពាក់ព័ន្ធ នៃក្រសួងសុខាភិបាល
បានអញ្ជើញចុះពិនិត្យ ទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។