សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ហម អ៉ីម ភរិយារបស់ឧបាសក ប៉ាន់ ប៉េង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១


នាថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ហម អ៊ីម ភរិយារបស់ឧបាសក ប៉ាន់ ប៉េង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២នាទីរសៀល ក្នុងជន្មាយុ៦៥ ឆ្នាំដោយរោគាពាធ។
សពឧបាសិកា ហម អ៉ីម ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ ១៣២ ផ្លូវលេខ៨៧ ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
On Sunday morning, 13 June 2021, Samdech Vibol Sena Pheakdey Say Chhum, President of the Senate, paid tribute to laywoman Hom Im, Honorary Member of the Cambodian Women Association for Peace and Development, who passed away on 12 June 2021, at the age of 65 years old.