ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ហម អុីម សមាជិកាកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម


ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ហម អុីម សមាជិកាកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម ត្រូវជាម្ដាយរបស់ លោក ផេន សុផល អភិបាលស្រុកបាធាយ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋានសព នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម៕
On the morning of Sunday, 13 June 2021, H.E. Un Chanda, Kampong Cham Provincial Governor and other officials of the province, paid their last respects to laywoman Him Im, Honorary Member of the Cambodian Women Association for Peace and Development and who is Mr. Phen Sophol’s Mother, Batheay Governor.