ព្រឹកថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងតាខ្មៅ និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ព្រែកហូរ រួមទាំងក្រុមការងារ បានចុះផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានបន្ថែមនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីវិធានការការពារដ៏មានប្រសិទ្ធភាព (៣ការពារ ៣កុំ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩ផងដែរ ។
សូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីខ្មែរយើង




