ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន


ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅស្នាក់ការកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
សមាសភាពគណៈប្រតិភូអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីភាគីមិត្តចិនក្នុងជំនួបនេះរួមមាន៖ ឯកឧត្តម XU Chengguang ប្រធានគ្រប់គ្រងផែនការនគរូបនីយកម្ម ឯកឧត្តម Li Yang អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក SHI Jun អគ្គនាយករងទទួលបន្ទុកបុគ្គលិក និងអប់រំ និងលោក Wang Tai អគ្គនាយករងផ្លូវហាយវ៉េ។
អង្គប្រជុំបានពិភាក្សាលើការចូលរួមសន្និសីទស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពជាសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង ប្រទេសចិន ការកសាងសមត្ថភាព នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% គិតត្រឹមថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ មុនការគ្រោងទុករយៈពេល៦ខែ ការសម្ពោធដាក់ឱ្យដំណើរការទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោ សែន សាធារណការ និង ដឹកជញ្ជូន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស្វករកម្ពុជាលើមុខជំនាញបច្ចេកទេសឱ្យចេះសាងសង់ផ្លូវ ស្ពានប្រកបដោយគុណភាពរឹងមាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបផងដែរអំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន (ATM) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបន្ថែមថា ឯកឧត្តមទេស រដ្ឋមន្ត្រីចង់ឃើញការរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់នៅខេត្តសៀមរាប ហើយគណៈប្រតិភូ ដែលត្រូវចូល រួមទាំងអស់ តម្រូវឱ្យទទួលការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រ និងជំនួយលើវិស័យក៏ដូចជាមុខជំនាញជាច្រើនពីខាងមិត្តចិន ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសតាមរយៈអនុស្សារណៈកិច្ចសហប្រតិបត្តិការចិនកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។
តបតាមការអញ្ជើញពីមិត្តចិន ឯកឧត្តមទេសរដ្ឋមន្ត្រី បានយល់ព្រមចូលរួមសន្និសីទស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញឯកឧត្តម Li Xiaopeng ឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM)ផងដែរដើម្បីយកឱកាសនេះមក ទស្សនកិច្ចគម្រោងសាងសង់ផ្លូវល្បឿនលឿនកម្ពុជា ហើយជាការឆ្លើយតបភាគីចិនបានយល់ព្រមតាមការអញ្ជើញនេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម Li Xiaopeng ដែលបានជម្រាបជូនអំពីវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេស ចិនមានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា៕
Senior Minister of Public Works and Transport H.E. Sun Chanthol held bilateral talks through video conference with H.E. Li Xiaopeng, Chinese Minister of Transport with the participation of senior officials and relevant technicians of the Ministry and the Chinese delegation included: H.E. XU Chengguang, Urban Planning Manager, H.E. Li Yang, Director General in charge of International Cooperation, Mr. SHI Jun, Deputy Director General in charge of Personnel and Education, and Mr. Wang Tai, Deputy Director General in Highway.
The meeting discussed the participation in the Second United Nations Conference on Global Sustainable Transport, which is scheduled to take place on October 14-16, 2021 in Beijing, China and participation in the ASEAN Transport Ministers’ Meeting (ATM) hosted by Cambodia, which will be held directly on 11-12 November 2021 in Siem Reap, Cambodia.