ពិធីចុះអនុស្សារណះយោគយល់រវាងក្រុមហ៊ុន(ខេមបូឌា) យ៉ុងឡុង អ៊ិនធើណេសិនណលគ្រុបខូអិលធីឌីនិងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ


ក្រុមហ៊ុន(ខេមបូឌា)​ យ៉ុងឡុង​ អ៊ិនធើណេសិនណលគ្រុបខូអិលធីឌី បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយ​សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីជួយបង្កើនប្រសិទ្ធភាព និងនិរន្តភាព ក្នុងការបំពេញសកម្មភាពមនុស្សធម៌ នៅតាមសហគមន៍ក្រីក្រទូទាំងប្រទេស តាមរយះការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។

កម្មវិធីចុះអនុស្សារណះយោគយល់ (MOU) រវាងភាគីទាំងពីរ បានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០១៧ ដែលមានការចូលរួមពីបងប្រុស ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគម និង ពីលោក ឈួន​ យូ​ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន(ខេមបូឌា)​ យ៉ុងឡុង​ អ៊ិនធើណេសិនណលគ្រុបខូអិលធីឌី។