ធពិធីសែនឡើងអាស្រមណ៍ថ្មី បារមីអ្នកតាគង់ បារមីយាយសំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន


“ក្រោយពីសាងសង់រួចរាល់ជាស្ថាពរ”ព្រឹកនេះបានប្រារព្ធពិធីសែនឡើងអាស្រមណ៍ថ្មី បារមីអ្នកតាគង់
បារមីយាយសំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីសេចក្តីសុខចម្រើន ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងជម្រុកតេជោសែនជ័យ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរព ជូនបងប្អូនប្រជាពលរដ្ឋឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីសែនឡើងអាស្រមណ៍តាគង់យាយសម
នាព្រឹកថ្ងៃនេះក៏មានការចែកអំណោយសប្បុរសរបស់ក្រុមគ្រួសារលោកយ៉ាង គឹមហ៊ុយ ដែលផ្តើមចេញពីទឹកចិត្តជ្រះថ្លារបស់កូនស្រីទាំង២និងកូនប្រុសពៅរបស់លោក ជូនដល់
ប្រជាពលរដ្ឋចំនួន ១៨០គ្រួសារផងដែរ ដែលរស់នៅជាអចិន្ត្រៃយ៍ក្នុងភូមិ បឹងជង្រុកតេជោឈ្នះៗ ឃុំទួលពង្រ ស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ ២៨ មិថុនា ២០២១ ដែលអំណោយក្នុងមួយគ្រួសារទទួលបាន៖
១~អង្ករ ២៥ kg
២~មី ១ កេស
៣~ត្រីខ ៥ យួរ
៤~ទឹកត្រី ១ យួរ
៥~ទឹកស៊ីអ៊ីវ ១ យួរ
ឆៃប៉ូវ និងសៀង ១កាន