កិច្ចប្រជុំ និងដោះស្រាយតាមរូបភាពឈ្នះឈ្នះ ករណីវិវាទដីធ្លីស្ថិតនៅភូមិសន្តិភាព និងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ


(បន្ទាយមានជ័យ) ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ និងដោះស្រាយករណីវិវាទដីធ្លីរវាងឈ្មោះ លី អ៊ុតនី (ស្លាប់) ជាមួយឈ្មោះ គង់ ជា, ឡឹក វណ្ណា, ហួត គង់, ឌុច ណាវីន និងឈ្មោះ ប៉ៅ ទុំ ដែលមានទីតាំងស្ថិតនៅភូមិសន្តិភាព និងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយការអញ្ជើញចូលរួមពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធ ធ្វើនៅព្រឹកថ្ងៃអង្គារ៍ទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។