ខ្ញុំសូមដាក់ចេញនូវ យុទ្ធសាស្រ្តទី៣៖
-ខិតខំរកវិធីព្យាបាល
-កាត់បន្ថយចំនួនអ្នកស្លាប់
-ខិតខំកុំឱ្យមានមនុស្សស្លាប់
តាមរយៈវិធានការចំនួន ០៥ទៀត៖
ទី១. ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព (ប្រភពថ្នាំចិន ដែលប្រទេសមួយចំនួនបានប្រើ ហើយមានប្រសិទ្ធភាពរួចហើយ) ការព្យាបាលត្រូវប្រើស្តង់ដារតែមួយ គឺចំនួនថ្នាំត្រូវប្រើឱ្យដូចគ្នា
ទី២. រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក បំពាក់សម្ភារឱ្យបានគ្រប់គ្រាន់ជាពិសេស គឺកន្លែងសង្គ្រោះបន្ទាន់ និងបំពាក់វ៉ង់ទីឡាទ័រ (ឧបករណ៍តាមដានសញ្ញាជីវិត)
ទី៣. ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែមទៀត (លុបចេញពីក្របខណ្ឌករណីដែលល្មើសនឹងលក្ខណ្ឌដែលត្រូវបម្រើកាងារប្រឆាំងនឹងកូវីដ-១៩)
ទី៤. ត្រូវបញ្ជាទិញសម្ភារចាំបាច់ឱ្យបានឆាប់ ដើម្បីយកមកបំពាក់នៅតាមមន្ទីរពេទ្យ
ទី៥. ការដាក់ឱ្យព្យាបាលនៅតាមផ្ទះ បើសិនជាការព្យាបាលនៅតាមផ្ទះកាន់តែច្រើនកាន់តែល្អ ធ្វើនេះដើម្បីកាត់បន្ថយការលំបាករបស់ពេទ្យ និងអ្នកជំងឺខ្លួនឯងផងដែរ ហើយត្រូវធ្វើចេញជាលទ្ធផល នឹងរាយការណ៍ឱ្យនាយករដ្ឋមន្ត្រីជាប្រចាំថ្ងៃ។
(សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១)
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវ យុទ្ធសាស្រ្តទី៣
