សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវ យុទ្ធសាស្រ្តទី៤


ខ្ញុំសូមដាក់ចេញនូវ យុទ្ធសាស្រ្តទី៤៖
-រុករក និងគ្រប់គ្រង
តាមរយៈវិធានការចំនួន ០៥ទៀត
ទី១. រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ
ទី២. ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីរុករកពពួកវីរុសបំប្លែងថ្មី ដែលមកទល់ពេលនេះមាន ០៤កន្លែង ហើយក្នុងករណីចាំបាច់ត្រូវធ្វើបន្ថែម
ទី៣. ពង្រីកការធ្វើតេស្តរហ័ស ចំនុចនេះជាចំនុចដែលនាយករដ្ឋមន្ត្រីធ្វើការជំនួសរដ្ឋមន្ត្រីក្រសួងសុខាភិបាល (ពិចារណាបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចធ្វើតេស្តនេះលើបុគ្គលិករបស់គេ ដើម្បីក្រុមហ៊ុនអាចគ្រប់គ្រងបុគ្គលិករបស់គេបាន)។ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុនឯកជន ហើយអាចធ្វើតេស្តលើបុគ្គលិកខ្លួនឯង ហើយការបញ្ជាទិញ គឺទាក់ទង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដោយប្រើថវិកាសាម៉ីក្រុមហ៊ុន រោងចក្រ និងសហគ្រាស។ ហើយក្រុមគ្រូពេទ្យត្រូវចាប់ផ្តើមបង្រៀនក្រុមហ៊ុន រោងចក្រ សហគ្រាសល។ល។ ពីការធ្វើតេស្តរហ័ស។
ទី៤. រៀបចំការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត (រកឃើញយកទៅឯណា? ព្យាបាលនៅឯណា?)
ទី៥. តាមដានដោយបច្ចេកវិទ្យាព័ត៌មាន (QR-Code) ហើយត្រូវបន្តធ្វើការងារនេះបន្តទៀត

(សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១)