ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានរៀបចំបើកកិច្ចប្រជុំពិភាក្សា ពិនិត្យស្រាវជ្រាវរកឯកសារគតិយុត្តិ និងបច្ចេកទេសវាស់វែងផ្ទៃដី ក្នុងដោះស្រាយករណីវិវាទដីធ្លីរ៉ាំរ៉ៃរាប់ឆ្នាំ


(បន្ទាយមានជ័យ) ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំពិភាក្សា ពិនិត្យស្រាវជ្រាវរកឯកសារគតិយុត្តិ និងបច្ចេកទេសវាស់វែងផ្ទៃដី និងពិនិត្យលើអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយក្នុងដោះស្រាយករណីវិវាទដីធ្លីរ៉ាំរ៉ៃរាប់ឆ្នាំរវាងឈ្មោះ លី អ៊ុតនី (ស្លាប់) ជាមួយឈ្មោះ គង់ ជា និងអ្នកពាក់ព័ន្ធស្ថិតនៅភូមិសន្តិភាព និងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២១ ធ្វើនៅទីស្នាក់ការបឹងជង្រុក ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ។
បន្ទាប់ពីពិភាក្សារួចមក លោក លី សារី បានធ្វើការដឹកនាំក្រុមការងារដែលជាមន្រ្តីជំនាញធ្វើការការចុះវាស់វែងនៅលើដីទីតាំងជាក់ស្តែង ដើម្បីយកមកដោះស្រាយដាក់លើតុ តាមរូបភាពឈ្នះឈ្នះ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។