ឯកឧត្តម ហាក់ សុខមករា អញ្ជើញប្រកាសកែសម្រួលក្រុមការងារយុវជនកម្ពុជាក្នុងរចនាសម្ព័ន្ធក្រុងសួង ខេត្តត្បូងឃ្មុំ


នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សកម្ពុជាខេត្តត្បូងឃ្មុំបានចូលរួមជា អធិបតី ក្នុងពិធីប្រកាសកែសម្រួលក្រុមការងារយុវជនកម្ពុជាក្នុងរចនាសម្ព័ន្ធក្រុងសួង សង្កាត់ និងភូមិ នៃខេត្តត្បូងឃ្មុំ។

ពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម លោក លោកស្រី សមាជិកក្រុមអចិន្ត្រែយ៍ក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុងសួង លោកប្រធាន ក្រុមប្រឹក្សាក្រុង លោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រុង ប្រធានក្រុមការងារយុវជនគណបក្សសង្កាត់ និងប្រធានសកម្មជនយុវជនភូមិ សរុបចំនួន៩០នាក់។ ការរៀបចំពិធីនេះត្រូវបានធ្វើឡើង ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល រក្សាបាននូវ ខ្យល់អាកាសចេញចូលដើម្បីជៀសវាង ការឆ្លងជំងឺ covid-19 ផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហាក់ សុខមករា បាន ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តត្បូងឃ្មុំ និង ការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្ដាលនិងជាអនុប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន។

ឯកឧត្តមប្រធាន ក៏បាន លើកឡើងអំពីគោលការណ៍ ក្នុងការកសាងបក្ស ការពង្រឹងសតិអារម្មណ៍ យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ទៅលើ ផែនការរួម ឆ្ពោះទៅកាន់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ នាឆ្នាំ២០២៣ខាងមុខ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់ សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមផងដែរ។