អបអរសាទរ ចំពោះបងប្អូនមន្ត្រីរាជការ រដ្ឋបាលខេត្តសៀមរាប បានចូលធ្វើការនៅកន្លែងថ្មី ដែលបានដាក់សម្ភោធអោយប្រើប្រាស់ជាផ្លូវការព្រឹកមិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបបានដំណើរការសាងសង់លើផ្ទៃដីទំហំ ៦ ហិកតា មានអគារមន្ទីរជំនាញសរុប ២៦ មន្ទីរ មានទំហំ ២០.៥០ X ២៣.៨០ ម៉ែត្រ មានចំនួន ២ ជាន់ ១៥ បន្ទប់ មានសាលប្រជុំមួយ និងឃ្លាំង ៣ បន្ទប់។ អគារនីមួយៗមានបំពាក់ម៉ាស៊ីនត្រជាក់ ទឹកស្អាត ភ្លើង បណ្តាញទូរស័ព្ទ ប្រព័ន្ធការពាររន្ទះ ចំពោះបរិវេណអគារគឺមានការរៀបចំសួនច្បារ ដាំដើមឈើ ចំណតយានយន្ត របងព័ន្ធជុំវិញទីតាំងមណ្ឌលរដ្ឋបាល ក្លោងទ្វារធំ និងរោងសន្តិសុខច្រកចេញចូលចំនួន ៣ ច្រក រៀបចំឃឿន និងដងទង់ជាតិ។ល។ សរុបថវិកាដែលបានចំណាយលើការសាងសង់អគារមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបនេះ មានចំនួន ៧៦ ០៣០ ០០០ ០០០៛ (ចិតសិបប្រាំមួយបីលាន សាមសិបលានរៀលគត់)។