អភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងក្រុមការងារ រួមនឹងសប្បុរជននានា


នៅព្រឹកថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវអភិបាលខេត្ត បានអញ្ជើញទទួលអំណោយពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងក្រុមការងារ រួមនឹងសប្បុរជននានា។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះឯកឧត្តម ផាន អូន និងក្រុមការងារ រួមនឹងលោកឧកញ៉ា លោក លោកស្រីសប្បុរសជនដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ អំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។
គួបញ្ជាក់ថា ៖ អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖
-ឯកឧត្តម ផាន អូន និងលោកជំទាវ អាល់កុល ៧៣កាន
-ឯកឧត្តម ទឹង ចាន់ណា អាល់កុល ១៥កាន
-ឧកញ៉ា ឌី ជោត និងលោកជំទាវ អាល់កុល ៤កេស
-ឧកញ៉ា ឌីណា ប្រាកដ ថ្នាំប៉ារ៉ា ១.០០០បន្ទះ
-លោក ហោ ឆាយ សាប៊ូ ១.០០០ដុំ
-លោកស្រី ខែ ប៉ូរាមី និងលោកស្រី ត្រាង ហុង ម៉ាស ៥.០០០ម៉ាស់ ។