ឯកឧត្តម សួស គង់ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទទួលផល ពីគម្រោងកែលម្អផ្លូវជនបទជំហាន ២ របស់ ក្រសួងអភិវឌ្ឍន៍ជនបទស្រុកភ្នំស្រួច


នៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៧ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទទួលផល ពីគម្រោងកែលម្អផ្លូវជនបទជំហាន ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងតាំងខ្យា ស្រុកភ្នំ ស្រួច ។
នៅក្នុងឆ្នាំ ២០១៧ នេះ ក្រសួងអភិវឌ្ឍន៍ជនបទនឹងកែលម្អផ្លូវក្រាលក្រួសក្រហម ទៅជាក្រាលកៅស៊ូពីរជាន់ ( DBST ) មួយខ្សែ ប្រវែង 18.6 គម តភ្ជាប់ពី ភូមិក្រាំងខ្ជាយ ឃុំតាំងខ្យា ទៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ។