ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជូនបងប្អូនក្មួយៗជាជនពិការចំនួន ៤៤៦នាក់ នៅអនុវិទ្យាល័យចតុមុខ


នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជូនបងប្អូនក្មួយៗជាជនពិការចំនួន ៤៤៦នាក់ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ​ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន ៥០គ.ក្រ មីចំនួន ១កេសតូច​ ត្រីខចំនួន ១០កំប៉ុង ម៉ាស់ចំនួន ១ដុំ ឃីតចំនួន ១កញ្ចប់ ( មុង១ ភួយ១ សារុង១ ) ថវិកាចំនួន ២០០.០០០រៀល និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ ចំនួន១។