ឯកឧត្តម ហ៊ុន ម៉ានិត បាននាំយកអំណោយ ឧបករណ៍តេស្តកូវីដ-១៩ រហ័ស ចំនួន២០០០ ឧបករណ៍ ជូនគណបក្សប្រជាជនកម្ពុជា


នាថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វង្ស សុខា និងក្រុមការងារ បាននាំយក ឧបករណ៍តេស្តកូវីដ-១៩ រហ័ស ចំនួន២០០០ ឧបករណ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រគល់ជូនឯកឧត្តម សំរិទ្ធ សារុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឪកាសនោះផងដែរ ឯកឧត្តម សំរិទ្ធ សារុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានិត និងក្រុមការងារ ដែលបាននាំយកអំណោយ ឧបករណ៍តេស្តកូវីដ-១៩ រហ័សជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីកាត់ផ្តាច់ការចម្លងពីក្រុមគ្រួសារ និងសហគមន៍យើង។