បន្ទាយមានជ័យ៖ នៅវេលាម៉ោង៧ៈ០០នាទី ព្រលប់ នាថ្ងៃព្រហស្បតិ៍្តទី១៥ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី សារី អភិបាលរងខេត្ត តំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកយ៉ាង គឹមហ៊ុយ រួមជាមួយកម្លាំង និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពជំនន់ទឹកភ្លៀងកំពុងតែហក់ឡើងពីតំបន់ភ្នំរនាមដូនសំ ធ្លាក់ចុះមកនៅចំណុចភូមិបឹងជង្រុកតេជោ ឈ្នះឈ្នះ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការវាយតំលៃពីស្ថានទឹក និងកម្លាំងទឹករដូវភ្លៀងធ្លាក់ និងដើម្បីរកយុទ្ធវិធីរំដោះទឹកកុំអោយមានការជន់លិចភូមិដ្ឋាន។






