សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ


សម្តេចតេជោ ៖ «ចៅៗ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មានប្រមាណ ២លាននាក់ ទូទាំងប្រទេស នឹងទទួលបានការចាក់វ៉ាក់សាំង ដោយរាជរដ្ឋាភិបាលកំពុងមានជម្រើសចំនួន ០២៖
ទី១. ចាក់វ៉ាក់សាំងបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងទាំង ១០លាននាក់រួចរាល់។
ទី២. ចាក់ស្របពេលនឹងយុទ្ធនាការនៅតាមខេត្តពេលនេះ។
ដោយផ្តោតចាប់ចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាលជាមុន»។
– «ខ្ញុំសូមអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ត្រូវត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខនេះ»។
– «ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ គឺអនុវត្តដោយគោលការណ៍ស្ម័គ្រចិត្ត និងឥតបង្ខិតបង្ខំនោះទេ ប៉ុន្តែខ្ញុំជឿជាក់ថា អាណាព្យាបាល ឬមាតាបិតា នឹងជួយជំរុញ ពន្យល់ និងណែនាំកូនៗរបស់ខ្លួនមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា តាមរយៈបទពិសោធន៍នៃការចាក់របស់ខ្លួនដោយជោគជ័យនាពេលកន្លងមក»។
(សារសម្លេងពិសេស សម្តេចតេជោ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១)