ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បានឧបត្ថម្ភថវិកា២ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ក្នុងការព្យាបាលកុមារកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងលោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ព្រមទាំងបុត្រាបុត្រី បានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ក្នុងការព្យាបាលកុមារកម្ពុជា។

ថវិកាឧបត្ថម្ភចំនួន២ម៉ឺនដុល្លារនេះ ត្រូវបានឯកឧត្តម ហ៊ុន ម៉ានិត ចាត់ឲ្យតំណាងនាំយកទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា និងតំណាងឲ្យកុមារមានជំងឺគ្រប់ៗរូប ដែលបានទទួលការព្យាបាល នៅមន្ទីរពេទ្យដោយឥតគិតថ្លៃ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ព្រមទាំងបុត្រាបុត្រី ដែលបានឧបត្ថម្ភថវិកា ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ក្នុងការព្យាបាលកុមារកម្ពុជា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត៕