អាគារការិយាល័យមួយខ្នងដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ត្រូវបានប្រាព្ធពិធីតសម្ភោធដាក់ឱ្យប្រើប្រាស់ក្នុងសារមន្ទីរវិមាន ២ ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ


នៅព្រឹកថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១ ដោយមានការប្រគល់ភារកិច្ចពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមសំរិទ្ធ សារុន សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានខុទ្ធកាល័យគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានដឹកនាំក្រុមការងារចុះទៅប្រាព្ធពិធីសូត្រមន្តសម្ភោធដាក់ឱ្យប្រើប្រាស់នូវ អាគារការិយាល័យមួយខ្នងដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលមានទីតាំងស្ថិតនៅក្នុងសារមន្ទីរវិមាន ២ ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីទុកជាសមិទ្ធិផលរបស់គណបក្ស ដោយមានការចូលរួមពី ឯកឧត្តមស ចំរ៉ុង ប្រធានគណៈកម្មការទី០១ នៃរដ្ឋសភា លោកឧកញ៉ាឡេង រិទ្ធី ប្រធានក្រុមហ៊ុនថ្ម ក្រានីត និងអស់លោក លោកស្រី ជាសមាជិក សមាជិកា នៃវិមាន៧មករា និង សារមន្ទីរ២ធ្នូ ៕