ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះពិនិត្យការដាក់បង្គោលភ្លើងបំភ្លឺផ្លូវចំនុចផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ


រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញចុះពិនិត្យការដាក់បង្គោលភ្លើងបំភ្លឺផ្លូវ នៅចំណុចផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បានសូមគោរពថ្លែងអំណរអរគុណ ឯកឧត្តម ឡេង ប៊ុនតេង ដែលបានខិតខំខ្នះខ្នែងជួយអន្តរាគមន៍ដល់សាលារាជធានីភ្នំពេញក្នុងការដាក់បង្គោលភ្លើងបំភ្លឺផ្លូវនេះ ដើម្បីសុខសុវត្ថិភាពការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនាពេលរាត្រី ។