សម្ដេចក្រឡាហោម ស ខេង អញ្ចើញសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួស ក្រហម មួយខ្សែរក្នុងខេត្តព្រៃវែង


កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ សម្ដេចក្រឡាហោម ស ខេង នាយយករដ្ឋមន្រ្តីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញ ជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួស ក្រហម មួយខ្សែរ មានប្រវែង 3,550 ម៉ែត្រ ទទឹង 08 ម៉ែត្រ និងស្ពាន អូរឬស្សី មានប្រវែង 63 ម៉ែត្រ ទទឹង 06 ម៉ែត្រ ក្រោមការឧបត្ថម្ភ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា នៅភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។