លោកជំទាវ ទេព រង្ស៊ី ចុះចែកអំណោយជូនក្រុមគ្រួសារ ដែលមានជីវភាពខ្វះខាត និងជួបការលំបាក រស់នៅក្នុងភូមិចំនួន២ នៅឃុំមហាលាភ ស្រុកកោះសូទិន


ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៧ មាន​ពិធី​ចែក​អំណោយ​ជូន​ក្រុមគ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត និង​ជួប​ការលំបាក​ដែល​រស់នៅ​ក្នុងភូមិ​ដំណាក់​ព្រីង​កើត និង​ភូមិ​រកា​កោង​ត្បូង សិ​ត្ថ​ក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដោយមាន​ការ​អ​ញ្ចើ​ញ​ក្រោយ​អធិបតីភាព​លោកជំទាវ ទេព រង្ស៊ី ភរិយា​ឯកឧត្តម ខៀវ កា​ញា​រឹទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័​ត៍​មាន និង​សហការី​ក្រសួង​ព័​ត៍​មាន​ជាច្រើន​នាក់​ទៀត។

ក្នុង​ពិធី​សំណេះសំណាល​នោះដែរ លោកជំទាវ ទេព រង្សី អមដំណើរ​ដោយ​លោកជំទាវ អគ្គនាយក លោក លោកស្រី សហការី​ក្រសួង​ព័​ត៍​មានបាន​សួរសុខទុក្ខ​លោកតា​លោកយាយ​ដែលមាន​ជីវភាព​ខ្វះខាត និង​ជួប​ការលំបាក​ក្នុងស្ថានភាព​គ្រួសារ​រស់នៅ​ពេលបច្ចុប្បន្ន ក្រោយ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ជួយ​ដល់​ការលំបាក​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូល​ដ្នា​ន។

ឆ្លៀត​ក្នុង​ឳ​កាស​នោះដែរ លោកជំទាវ ទេព រង្សី និង​លោកជំទាវ លោក លោកស្រី សហការី​ក្រសួង​ព័​ត៍​មានបាន​ចែក​អំណោយ​ដល់​ក្រុមគ្រួសារ​ចំនួន ១២គ្រួសារ​ដោយ​ក្នុងមួយៗគ្រួសារ​ទទួលបាន៖ ចំពោះ​គ្រួសារ១០ទទួលបាន​ឃិត​មួយកញ្ចប់​ធំ អង្គរ២០គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ទឹក​សុទ្ធ១កេះ មី១កេះ អំបិល២កញ្ចប់ មុង១ ភួយ១ និង​ថវិកា​មួយចំនួនទៀត។

ចំណែកឯ​គ្រួសារ២ទៀត​ដែលមាន​សមាជិក​ច្រើន​ទទួលបាន​ឃិត​មួយកញ្ចប់​ធំ អង្គរ៨០គីឡូក្រាម ស្ករស៣គីឡូក្រាម ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ទឹក​សុទ្ធ៣កេះ មី៣កេះ អំបិល៣កញ្ចប់ មុង២ ភួយ២ និង​ថវិកា​មួយចំនួនទៀត៕