ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ


ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង ៧០០០នាក់ មកពីភូមិតាម៉ៅកើត ភូមិតាម៉ៅជើង ភូមិកូនក្រពើ ភូមិទួលគ្រួស ភូមិស្រែតាពេជ ភូមិបុស្សតាអ៊ឹម ភូមិជំនុំពល ភូមិសំពៅលូន ភូមិអង្កាំ ភូមិកន្ទួត ភូមិឡាំបោរ ភូមិថ្នល់កែង ភូមិថ្មទទឹង និងភូមិថ្មត្បូង ឃុំជាំតាម៉ៅ និងប្រជាពលរដ្ឋមកពីភូមិអណ្ដូងថ្មលើ ភូមិរោងចក្រស្ករ ភូមិអណ្ដូងថ្មក្រោម ភូមិត្រមូង ភូមិអូរខ្លូត ភូមិត្រមែងក្រោម ភូមិត្រមែងលើ ភូមិជាំទ្រៀក ភូមិខ្នងក្រពើកើត និងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃអង្ការ ៦រោច ខែពិសាខ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា គ.ស.២០១៧ ។