ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំទន្លូ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ


នៅរសៀលថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា គ.ស.២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង ៥០០០នាក់ មកពីភូមិកោះថ្ម ភូមិស្ពានចង្គំ ភូមិចង្គំកណ្ដាល ភូមិចង្គំទី១ ភូមិក្តុលផ្សារ ភូមិក្ដុលលើ ភូមិក្ដុលក្រោម ភូមិបេងកាង ភូមិពងទឹក ភូមិស្លាភ្នំ ភូមិស្លាគីឡូ ភូមិល្វាលើ និងភូមិម្កោរ ឃុំទន្លូ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។