លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិតីក្នុងពិធីបញ្ចុះបឋមសិលាសាលាបឋមសិក្សា ហ៊ុន សែន មុខដា ស្រុករមាសហែក ខេត្តស្វាយរៀង


លោកជំទាវឧបានាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាលាបឋមសិក្សា ហ៊ុន សែន មុខដា និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។
ឆ្លៀងក្នុងឱកាសនោះផងដែរលោកជំទាវបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស វិស័យអប់រំនេះតែម្ដង ព្រោះវាជាថ្នាលបណ្ដុះបណ្ដាលដល់បងប្អូនសិស្សានុសិស្សមានចំណេះដឹងទូលំទូលាយស្គាល់អំពើរល្អ និងអាក្រក់ផងដែរ។
លោកជំទាវបានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ហើយការបោះឆ្នោតនេះគឺជាការបោះឆ្នោតជ្រើសរើស មេឃុំ និងចៅសង្កាត់ ដែលដឹកនាំមូលដ្ឋាន នាំមកនូវការអភិវឌ្ឍរីកចំរើនជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ ការបោះឆ្នោតអាចប្រព្រឹត្តិទៅបានក៍ដោយសារ ប្រទេសយើងមានសុខសន្តិភាព។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា ព្រោះសន្លឹកឆ្នោត ១សន្លឹក គឺមានសារៈសំខាន់ណាស់ដល់ប្រទេសជាតិ ពិសេសគឺបោះជូនគណបក្សប្រជាជនកម្ពុជាជាការគាំទ្រដល់ការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងចូលរួមការពារសន្តិភាពនេះឲ្យស្ថិតស្ថេរយូអង្វែងបន្តទៀតផងដែរ។