លោកជំទាវ ឱ វណ្ណឌីន បាននាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅប្រគល់ជូន លោកយាយ ផាន់ស៊ន់ មានព្រះជន្ម ១០១ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩


នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនិងលោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បាននាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន លោកយាយ ផាន់ស៊ន់ មានព្រះជន្ម ១០១ ឆ្នាំ រស់នៅក្នុងភូមិ ដូនម៉ៅក្រោយ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។