ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានបន្តចុះដល់ចំការផ្លែមៀន (តាង៉ែន) នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការដោយផ្ទាល់តែម្តង


(បាត់ដំបង)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អមដំណើរដោយអភិបាលខេត្តបាត់ដំបង, ប្រធានក្រុមប្រឹក្សាខេត្ត, មេបញ្ជាការយោធភូមិភាគ៥ និងមន្ទីរជុំវិញខេត្តបាត់ដំបងជាច្រើនទៀត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានបន្តចុះដល់ចំការផ្លែមៀន (តាង៉ែន) នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំ

គឺដើម្បីចង់រកកសិករម្ចាស់ចំការ ជួបបញ្ហាពិតប្រាកដ ដែលកំពុងជួបការលំបាករកទីផ្សារលក់កសិផល។

ម្ចាស់ចំការមានប្តីឈ្មោះ សែន ស៊ីថា និងប្រពន្ធឈ្មោះ ឈុន សុខគីម ដែលស្ថិតនៅភូមិ បឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត