ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញចុះផ្សព្វផ្សាយ និងចែកអំណោយកញ្ចប់អាហារ ចំនួន ២៦០គ្រួសារ ក្នុងខេត្តកំពង់ធំ


សៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជកម្ពុជា និងជាប្រធានសមាគមនិស្សិតនិស្សិតកម្ពុជាបានអញ្ជើញចុះផ្សព្វផ្សាយ និងចែកអំណោយកញ្ចប់អាហារ ចំនួន ២៦០គ្រួសារ ក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជីវភាព ដោយសារជំងឺកូវីដ១៩ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ជា វណ្ណច័ន្ទ ប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ធំ លោកអភិបាលរងស្រុកបារាយណ៍ ព្រមទាំង អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនស្រុកបារាយការណ៍ សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ។
ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើរជូនប្រជាពលរដ្ឋ អោយថែររក្សាសុខភាពដោយអោយបានល្អ ដោយត្រូវរស់នៅធម្មតា តាមបែបគន្គងថ្មី តាមការណែនាំរបស់រាជរដ្ឋភិបាល ត្រូវនាំគ្នាសហការចូលរួមជាមួយអាជ្ញាធរដែនដី ហើយត្រូវទៅចាក់វ៉ាសាំងអោយបានគ្រប់ៗគ្នា ដើម្បីធានាកាត់បន្ថយអាត្រាឆ្លង និងឈានបំបាត់ជំងឺដ៏កាចសាហាវនេះ អោយបានក្នុងពេលដ៏ខ្លីខាងមុខ តាមគោលនយោបាយដឹកនាំរបស់ប្រមុខដឹកនាំ ដែលមានសម្តេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបានបន្តថា អំណោយទាំងនេះសម្រាប់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈពេល ពិសេសសម្រាប់អ្នកខ្វះខាត និងប៉ះពាល់មុខរបរផ្សេងៗ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការលំបាកក្នុងគ្រាមានអាសន្ន ។
សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូន រួមមាន អង្ករ ៣៩០០គីឡូក្រាម មីចំនួន ៨៧កេស អំបិល ២៦០គីឡូក្រាម ប្រេងឆា ២៦០ដប ត្រីខ ចំនួន ៧៨០កំប៉ុង ទឹកត្រី ចំនួន ១០៤០ដប ។