ឯកឧត្តមវេជ្ជ. សុះ មុះសិន បានអញ្ជើញចុះចែកអំណោយ ជូនប្រពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ៤៩គ្រួសារ ក្នុងខណ្ឌដូនពេញ


រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានចុះចែកអំណោយ ជូនប្រពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ៤៩គ្រួសារ មកពីសង្កាត់ស្រះចក សង្កាត់ផ្សារចាស់ សង្កាត់ចតុមុខ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម វេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកស្រី នូ ថាវ រី អភិបាលរង តំណាងលោកអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងអាជ្ញាធរមូលដ្ឋានតាមសង្កាត់នីមួយៗផងដែរ ។ សូមបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកទទួលអំណោយនេះ គឺជាអ្នកទទួលបានឥណទានឥតការប្រាក់ពីគម្រោងឥណទាន របស់អង្គការមូស្លីមហែលហ្វិន នៅប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ដែលជាជំនួយមនុស្សធម៌សម្រាប់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ អ្នកខ្វះខាតទូទៅដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

អំណោយជាស្បៀងអាហារឧបភោគ បរិភោគ បានចែកជូនទាំង ៤៩គ្រួសារ
នាពេលនេះ រួមមានអង្ករ ចំនួន ៧៣៥គីឡូក្រាម មី២១កេស អំបិល ៤៩គីឡូក្រាម ប្រេងឆា ៤៩ដប ត្រីខ ចំនួន ១៤៧កំប៉ុង និងទឹកត្រី ចំនួន ១៩៦ដប ។