កិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់យុវជនគណបក្សក្រៅប្រទេស


Youth 15 02 16 2

     នៅ​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ក្រៅ​ប្រ​ទេស បាន​រៀប​ចំ “កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ ២០១៥ និង​ទិស​ដៅ​ភារ​កិច្ច​ឆ្នាំ​ ២០១៦” របស់​ខ្លួន ក្រោម​វត្ត​មាន​របស់​ ឯក​ឧត្តម សោម សឿន ប្រធាន​គណៈ​ចាត់​តាំង, ឯកឧត្តម កែ ប៊ុនខៀង ប្រធាន​ក្រុម​ការងារ​យុវជន​ថ្នាក់​កណ្តាល​, ឯក​ឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន​ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​ CPP ​នៅ​ក្រៅ​ប្រទេស, តំណាង​គណៈ​ទាក់​ទង​បរទេស, តំណាង​គណៈ​កម្មា​ធិការ​គណ​បក្ស​ក្រសួង​ការ​បរទេស និង​សមាជិក​សមាជិកា ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​ CPP ​នៅ​ក្រៅ​ប្រ​ទេស សរុប​ប្រមាណ ​350​នាក់​ បាន​ចូល​រួម​ ។

     ក្រុម​ការងារ​រៀប​ចំ​នៅ​ក្រៅ​ប្រ​ទេស ត្រូវ​បាន​បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ ​2015 ដែល​មាន​ក្រុម​ការងារ​ចំណុះ​ចំនួន ៦​ក្រុម​ ។ ឆ្លង​តាម​រយៈ​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​កន្លង​មក យើង​សង្កេត​ឃើញ​ថា​ សន្ទុះ​នៃ​ការ​គាំទ្រ​ CPP ​ពី​បង​ប្អូន​នៅ​ក្រៅ​ប្រទេស​ មាន​ការ​កើន​ឡើង​គួរ​អោយ​កត់​សំគាល់ ដែល​នេះ​បាន​បង្ហាញ​អំពី​យុទ្ធ​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​ភាព​ថ្មី​មួយ ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ។ ក្រុម​ការ​ងារ​នឹង​រៀប​ចំ​ពង្រីក និង​ពង្រឹង​រចនា​សម្ព័ន្ធ​ក្រុម​ការងារ​បន្ថែម ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ និង​ពង្រីក​ការ​គ្រប​ដណ្តប់​ទៅ​តាម​បណ្តា​ប្រទស​ផ្សេង​ទៀត សំដៅ​ទាក់​ទាញ​ការ​គាំទ្រ​ CPP និង​បន្សាប​នយោបាយ​បោក​ប្រាស់​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រ​ទេស​ ។

Youth 15 02 16 3 Youth 15 02 16 4

Youth 15 02 16 5 Youth 15 02 16 6

Youth 15 02 16 7 Youth 15 02 16 8

Youth 15 02 16 9 Youth 15 02 16 10

Youth 15 02 16 11 Youth 15 02 16 12