ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៦៦នាក់, ជាសះស្បើយ ៥១២នាក់, ស្លាប់ចំនួន១៣នាក់


ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៦៦នាក់, អ្នកជំងឺចំនួន ៥១២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៣នាក់។