អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមន្ទីរពិសោធន៍ នៅមន្ទីរពេទ្យបង្អែកខេត្ត


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្តម ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ អញ្ជើញចុះពិនិត្យមើលមន្ទីរពិសោធន៍មួយចំនូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត ដែលបានរួមសហការគ្នាបង្កើតបាននូវមន្ទីរពិសោធន៍យ៉ាងច្រើន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមួយនេះ ក្នុងការបម្រើឲ្យផលប្រយោជន៍រួមលើវិស័យសុខាភិបាល ក្នុងក្របខណ្ឌខេត្ត និងក្របខណ្ឌតំបន់។