នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ អាណត្តិទី៤ នៅការិល័យលេខ ១៦៩៧ ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាលរួចហើយ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ អាណត្តិទី៤ នៅថ្ងៃអាទិត្យនេះ គឺគ្រប់ការិយាល័យទូទាំង ប្រទេសបើកទ្វារទទួលបងប្អូនទៅបោះឆ្នោតចាប់ពីម៉ោង ៧:00ព្រឹក រហូតដល់ម៉ោង ៣:00រសៀល។
សូមបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ កុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា។សូមយកមកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារនានាបញ្ជាក់អត្តសញ្ញាណ ជាដើម៕