ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបង្កើតសង្កាត់អូរជ្រៅ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតសង្កាត់អូរជ្រៅ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣១ ខែសីហានេះ។

យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវកាត់យកភូមិចំនួន ០៧ ពីសង្កាត់ប៉ោយប៉ែត គឺភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត៕