ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម សំ រិទ្ធី បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ លោក អ៊ូច សំអឿន ប្រធានក្រុមប្រឹក្សាក្រុងច្បារមន ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះក្នុងជន្មាយុ ៧២ ឆ្នាំ


ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ លោក អ៊ូច សំអឿន ប្រធានក្រុមប្រឹក្សាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្នុងជន្មាយុ ៧២ ឆ្នាំ។ ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តមអ្នកតំណាងរាស្រ្តសូមសម្តែងនូវក្តីស្រណោះ អាឡោះអាល័យជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា និងធនធានដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីបម្រើជាតិ មាតុភូមិ។
Member of the National Assembly, representing Kampong Speu Province H.E. Hun Many and H.E. Sam Rithy paid their last respects today morning to Late Chairman of Chbar Morn Municipal Council H.E. Ouch Sam Oeun, who passed away on September 06, 2021, at the age of 72 years old.