លោក ភុំ រ៉ា និងសហការី បានអញ្ជើញចុះពិនិត្យការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង


ថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ដល់ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងនៅថ្ងៃទី០៥ ដល់០៨ ខែកញ្ញា ខែ ២០២១ ក្រុមការងារអធិការកិច្ចនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងេសាទ ដឹកនាំដោយលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនិងសហការី បានអញ្ជើញចុះត្រួតពិនិត្យការលក់ដុំ លក់រាយ ការស្តុកទុក និងការធ្វើអាជីវកម្មថ្នាំកសិកម្ម ជីកសិកម្មនៅក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រុមការងារបានធ្វើការណែនាំដល់ដេប៉ូលក់ដុំ លក់រាយ មួយចំនួនពីនីតិវិធីធ្វើពាណិជ្ជកម្ម និងការទុកដាក់ក្រោយការប្រើប្រាស់តាមវិធានសុវត្ថិភាព និងការពារបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋ និងបរិ ស្ថាន ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសម្ភារកសិកម្មដល់កសិករក្នុងការងារជម្រុញផលិតកម្មកសិកម្ម ។