ឯកឧត្តម វេងសាខុន អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច កៅស៊ូផេស៊ីភីច ភើល នៅខេត្តមណ្ឌលគិរី


នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានបន្តចុះត្រួតពិនិត្យវឌ្ឍនភាពរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច កៅស៊ូផេស៊ីភីច ភើល នៅខេត្តមណ្ឌលគិរីដែលអភិវឌ្ឍន៍នៅលើផ្ទៃដី៩ ៧៧៣ ហត ដែលមានបុគ្គលិក និងកម្មករសរុបចំនួន ៥០០នាក់។ ក្រុមហ៊ុនកៅស៊ូផេស៊ីភីច ភើល បានធ្វើការដាំដុះចំការកៅស៊ូបានជាង ៤ ៨០០ហត ហើយកំពុងតែលូតលាស់បានល្អ។ ក្រុមហ៊ុនបានបញ្ជាក់ថានៅឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុននិងអាចប្រមូលយកផលិតផលជ័រកៅស៊ូប្រមាណជា ៤០០តោន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគលើការដាំដើមឈើ អាកាសស្យាផងដែរ ដែលកន្លងមកក្រុមហ៊ុនបានដាំបានជាង ៥០០ហត ហើយនិងបន្តដាំបន្ធែម ២០០ហតទៀតនៅថ្ងៃអនាគត។ ក្រុមហ៊ុនកៅស៊ូផេស៊ីហីច ភើលក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌគីរី ដែលតែងតែសហការណ៍ និងផ្តល់បច្ចេកទេស និងពូជកូនឈើមកក្រុមហ៊ុនដើម្បីបន្តការអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជា។