ប្រព័ន្ធប្រឡាយដូនកាយថ្មីសាងសង់រួចរាល់ជាស្ថាពរ


បន្ទាប់ពីត្រូវបានសាងសង់រួចរាល់ជាស្ថាពរ កាលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៧ បច្ចុប្បន្ន ប្រព័ន្ធប្រឡាយដូនកាយថ្មី បាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទឹកដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីប្រមាណ ១.៦៥០ ហិកតា នៅក្នុងឃុំស្នួល សែនសុខ និងឃុំចន្លៀសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ប្រព័ន្ធប្រឡាយនេះ រួមមាន ប្រឡាយមេ ០១ ខ្សែ ប្រវែង ១០.១២១ ម៉ែត្រ ប្រឡាយរង ១២ ខ្សែ សរុបប្រវែង ២៤.៥៩៤ ម៉ែត្រ ប្រឡាយដោះទឹក ១ ខ្សែ ប្រវែង ២.០៣៣ ម៉ែត្រ និងសំណង់សិល្បការតូចធំ សរុបចំនួន ១៤៧ កន្លែង ៕