នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែងឈានទៅបើកដំណើរការសាលារៀនឡើងវិញ ក្នុងកម្រិតណាមួយសមស្រប កិច្ចប្រជុំប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធចូលរួមផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ នៅចំពោះមុខនេះខេត្តកំពង់ឆ្នាំង នឹងត្រៀមដាក់ឱ្យដំណើរការសាលារៀនឡើងវិញនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ដែលការបើកឱ្យដំណើរការឡើងវិញនេះគឺទាមទាឱ្យមានការពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ចំពោះស្ថានភាពនេះ យើងត្រូវធ្វើដូចម្តេចដើម្បី ឱ្យដំណើរការសាលាឡើងវិញនេះ មានសុវត្ថិភាព។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថាៈ អាជ្ញាធរមូលដ្ឋាន សាលារៀន និងអាណាព្យាបាលត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសាលាឡើងវិញដោយគិតគូរពីអនាម័យជាចំបង និងគិតអំពីវិធានការអនាម័យ ៣ការពារ និង៣កុំ ការរៀបចំប្រព័ន្ធសិក្សាតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានដាក់ចុះឱ្យអនុវត្ត ក្នុងដំណាក់កាលនៃបរិបទថ្មីនេះ។
នៅក្នុងឱកាសនោះកិច្ចប្រជុំបានធ្វើការពិភាក្សាយ៉ាងហ្មត់ចត់ ចំពោះដោយលើកឡើងពីបញ្ហាប្រឈមនានា នៅតាមភូមិសាស្រ្តមួយចំនួន ក្នុងការត្រៀមលក្ខណៈបើកសាលាឧឡើងវិញ ដែលស្នើឱ្យតាមសាលារៀបចំពីប្រព័ន្ធអនាម័យសុវត្ថិភាពដល់សិស្សានុសិស្ស ក្នុងពេលមកសាលារៀន ដោយឱ្យអនុវត្តនូវវិធានការ៣កុំ៣ការពារ តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ឱ្យបានជាប់ជាប្រចាំ ៕

.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)

.j.jpg)
