ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងបានឲ្យដឹងថា កម្ពុជាទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសភូមា ថៃ ឡាវ និងវៀតណាម។ បន្ទាប់ពីនេះ នៅថ្ងៃទី១៧-២១ ខែកញ្ញា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។

ក្រសួងបញ្ជាក់ទៀតថា លក្ខណៈបែបនេះនឹងធ្វើឲ្យកម្ពុជា អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ ទៅតាមតំបន់ ដែលទាមទារឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕