ឯកឧត្តម ឧត្តមនាវីត្រី អ៊ិន សុខេមរា បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូកងទ័ពជើងអាកាសភូមិន្ទថៃ


ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមនាវីត្រី អ៊ិន សុខេមរា នាយសេនាធិការរង ដំណាងឯកឧត្តម ឧត្តមនាវីឯក មេបញ្ជាការមូលដ្ឋានសមុទ្រ បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូកងទ័ពជើងអាកាសភូមិន្ទថៃ ដឹកនាំដោយលោក វរសេនីយ៍ឯក នន់ស៊ី អីនតារ៉ាសាលី (NONSEE INTARA SALEE) នាយកផ្នែក ពត៌មានវិទ្យា ការិយាល័យ នយោបាយផែនការ កងទ័ពជើងអាកាសភូមិន្ទថៃ ដែលអញ្ជើញមកធ្វើទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ច របស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ។