លោក ម៉ៅ ហាក់ ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យការដ្ឋានសាងសង់សំណង់ការពារច្រាំងទន្លេមេគង្គ ក្រុងកំពង់ចាម


រសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៧ លោក ម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យការដ្ឋានសាងសង់សំណង់ការពារច្រាំងទន្លេមេគង្គ ក្រុងកំពង់ចាម ជំហានទី ៣ ប្រវែង ៧៨ ម៉ែត្រ ។ បច្ចុប្បន្ន ការដ្ឋានខាងលើ សម្រេចលទ្ធផលបានប្រមាណ ៦៥ ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែកក្កដា ខាងមុខ ៕