ក្រសួងធនធានទឹក និងឧតុនិយមដឹកនាំក្រុមមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យលទ្ធផលការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ


នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៧ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះត្រួតពិនិត្យលទ្ធផលការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ស្ថិតក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។ សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១២.០០០ ហិកតា ៕