ការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងថ្ងៃឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជា បានចុះផ្តល់បណ្តើរៗតាមសំណូមពរ ក្រោយការបោះឆ្នោត


នៅព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ លោក ជា ចាន់ឌិន ក្នុងនាមឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជន ចុះជួយខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះជីកអណ្តូង ០១កន្លែង ជូនប្រជាពលរដ្ឋ ដែលបានស្នើសុំក្នុងថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំអូរអណ្តូង ស្រុកសាលក្រៅ ខេត្តប៉ៃលិន។

គណបក្សប្រជាជននៅជាប់ប្រជាជន រួមសុខរួមទុក្ខនៅគ្រប់កាលៈទេសៈជាមួយប្រជាជន។

សន្យាហើយត្រូវធ្វើ ដោយក្នុងឃុំអូរអណ្តូង គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតជាមេឃុំ ។

សូមបញ្ជាក់ថា ឯកឧត្តម អ៊ី ឈាន និងចុះផ្តល់ការសន្យាទាំងអស់ជូនប្រជាពលរដ្ឋ ដល់ឃុំសង្កាត់ដែលគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត និងទីតាំងមូលដ្ឋានមួយចំនួនទៀត ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

ចំពោះឃុំ សង្កាត់ ណាដែលគណបក្សនយោបាយបានសន្យា សូមចុះធ្វើតាមអ្វីដែលខ្លួនបានឃោសនា ទី១ ផ្តល់ថវិកា ៥០ម៉ឺនដុល្លា សម្រាប់អភិវឌ្ឍន៍ឃុំ និងទី២ ដោះស្រាយបំណុលជូនប្រជាពលរដ្ឋ ដែលបានខ្ចីពី ធនាគារ និងមីក្រូហិរញ្ញវត្ថុ ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ តាមដានសកម្មភាពទាំងអស់គ្នា កុំឲ្យគេដើរសន្យាហើយមិនបានធ្វើជូនបងប្អូនប្រជាពលរដ្ឋពិតប្រាកដ។