ដើម្បីបម្រើដល់ការងារសង្គ្រោះបន្ទាន់អ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជំងឺផ្សេងៗទៀត ខេត្តកំពង់ចាម មានម៉ាស៊ីនផលិតអុកស៊ីហ្សែនខ្នាតធំមួយគ្រឿងផលិតខ្លួនឯង ដែលម៉ាស៊ីន នេះជាអំណោយណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរងកងខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែល បានផ្តល់ជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាម បានដឹកដាក់ចូលក្នុងរោងផ្ទុកម៉ាស៊ីននៅក្នុងមន្ទីរ ពេទ្យខេត្តកំពង់ចាមនៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមការពិនិត្យ យ៉ាងដិតដល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីជាច្រើនរូបទៀត។
ឯកឧត្តម គឹម សួរភិរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តបានឱ្យដឹងថា ក្រោមការខ្នះខ្នែងយ៉ាងពេញទំហឹងដោយ ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្ត ដើម្បីផ្គត់ផ្គង់អុកស៊ីហ្សែន ដល់អ្នកជំងឺក្នុងក្របខ័ណ្ឌវិស័យសុខាភិបាលក្នុង ខេត្តកំពង់ចាម ពិសេសអ្នកជំជឺកូវីដ១៩ កម្រិតធ្ងន់ នៃមន្ទីរពេទ្យមេគង្គកំពង់ចាម និងតាម មន្ទីរពេទ្យ បង្អែកទូទាំងខេត្តឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងកងខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី សម្រេចផ្តល់ជំនួយម៉ាស៊ីន សម្រាប់ផលិតអុកស៊ីហ្សែនមួយគ្រឿងនេះ ដល់ខេត្តកំពង់ចាម។
លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា នៅសប្តាហ៍ក្រោយ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិត អុកស៊ីហ្សែន ដោយដោយ ខ្លួនឯងហើយដោយ ក្នុងមួយថ្ងៃម៉ាស៊ីនអាចផលិតអុកស៊ីហ្សែន បានប្រមាណ ៣០០ បំពង់ ហើយបញ្ហាខ្វះខាតអុកស៊ីហ្សែនជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ឬអ្នកជំងឺទូទៅផ្សេងៗលែង ជួបបញ្ហាប្រឈមទៀតហើយ ខណៈដែលយើងមានម៉ាស៊ីនផលិតខ្លួនឯងនៅពេលអស់ អុកស៊ី ហ្សែន លែងត្រូវដឹកជញ្ជូនទៅរាជធានីភ្នំពេញដើម្បីដោះដូរទៀតហើយ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGpDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e5e7ac778e1b4bcaa3e5f188092776619a2d6d39/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2021-09-20_17-27-48%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNHJDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--15b23ee1a13f08e9c1d8c7778bbdb3e925e83bbb/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2021-09-20_17-27-49.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNG5DQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a6399de7757a4520232dbc7e2c20585362f26336/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-09-20_17-27-48.jpg)