ព្រឹទ្ធសភា ឯកភាពទាំងស្រុងសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់


ព្រឹទ្ធសភា ឯកភាពទាំងស្រុងសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ាន បូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលយកច្បាប់ទៅបម្រើផលប្រយោជន៍ ប្រទេសជាតិ។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំង ស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ឯកឧត្តមបានបញ្ជាក់ថា ការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ ដើម្បីប្រើ ប្រាស់ជាយន្តការពង្រឹងសន្តិ សុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) ដោយមិនប៉ះពាល់ ដល់ទ្រង់ទ្រាយពាណិជ្ជកម្មទូទៅ នោះឡើយ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងទទួលបាន អត្ថប្រយោជន៍ពីកិច្ចព្រម ព្រៀងនេះ ដូចជា ការពង្រឹងសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូបត្ថម្ភ ជាពិសេសទទួលបានអង្ករ ដើម្បីចែកជូនប្រជាជនក្រីក្រដែលរងផលប៉ះពាល់ដោយគ្រោះមហន្ត រាយធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០២០ កន្លងមកនេះ។