នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្ត តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធានដឹកនាំក្រុមការងារ ដោះស្រាយបញ្ចប់វិវាទ និងអភិវឌ្ឍន៍តំបន់បឹងជម្រុក និងក្រុមការងារអន្តរវិស័យប្រចាំការនៅទីនេះផ្ទាល់ និង ដោយសារតំបន់នេះ មានភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកធ្លាក់ពីលើភ្នំយាយសំ បានបង្កឱ្យភូមិបឹងជង្រុកទទួលរងការជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណ ៨៧៣ខ្នងផ្ទះ ដែលក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារ បានខិតខំប្រឹងប្រែងប្រចាំបញ្ជាពេញ២៤ម៉ោង នៅគោលដៅ និងបានដឹកនាំបញ្ជាកម្លាំងចម្រុះ រៀបចំធ្វើស្ពានឈើបណ្តោះអាសន្ន ដើម្បីប្រជាពលរដ្ឋឆ្លងកាត់ និងបានរំដោះមុខទឹក និងរៀបចំទីទួលសុវត្ថិភាពត្រៀមសម្រាប់ពលរដ្ឋរងផលប៉ះពាល់ តាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយត្រូវរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។
![](https://www.cpp.org.kh/wp-content/uploads/2021/09/118616.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118617-1.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118618-1.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118619-4.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118620-3.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118622-6.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118619-2.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118622-2.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118623.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118621-1.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118623-8.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118623-6.jpg)
![](https://www.cpp.org.kh/wp-content/uploads/2021/09/118623-5.jpg)