សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រតិភូរដ្ឋមន្ត្រីនៃសន្និសីទអន្តរជាតិទេសចរណ៍


នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ មុននឹងអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាកាងារជាមួយ ប្រតិភូរដ្ឋមន្ត្រីដែលអញ្ជើញមកចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីទេសចរណ៍នៅទីក្រុងសៀមរាប។ ក្រុម ប្រតិភូនេះគឺដឹកនាំដោយលោក John Ameratunga រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ប្រទេស ស្រីលង្ការ។
លោក John Ameratunga បានសំដែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន ចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងសំដែងនូវការអបអរសាទរចំពោះសន្និសីទ អន្តរជាតិស្តីពីទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ នៅទីក្រុងសៀមរាប នេះ ។ លោកបានមានប្រសាសន៍ថា កម្ពជានៅពេលនេះមានទេសចរប្រមាណ៥លាននាក់ ដែលនេះ បានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូទាំងអស់ ហើយសម្តេចតេជោបានមានប្រសាសន៍ ថានេះជាកិត្តិយសណាស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនៅលើទឹកដីអង្គរថ្ងៃនេះ។ ទន្ទឹមនឹង នេះដែរ សម្តេចតេជោបានបញ្ជាក់ថា កាលឆ្នាំ១៩៧៩ ទឹកដីនៃខេត្តសៀមរាបនេះ មិនមានការរីកចម្រើន និងមិនមានមានមនុស្សរស់នៅច្រើនទេ។ នៅឆ្នាំ១៩៩៣ ទីនេះនេះក៏នៅតែមានបញ្ហាប្រឈមដោយ នៅមានខ្មែរក្រហមលបឆ្មក់វាយនៅឡើយ។ ទីនេះជាសមរភូមិសង្រ្គាម។ ទីក្រុងសៀមរាបបាន ចាប់ផ្តើម ដោយមានសណ្ឋាគារចាស់ៗតែ២ប៉ុណ្ណោះ តែពេលនេះយើងមានសណ្ឋាគាររហូតដល់ទៅ១៥០ នោះ មិនរាប់បញ្ជូលផ្ទះសំណាស់ផង។ ទេសចរណ៍យើងចាប់ផ្តើមពីចំនួនសូន្យ ហូតពេនេះយើងមានទេសច ប្រមាណ៥លាននាក់។ នេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព រួមជាមួយនយោបាយបើកចំហរ ជើងមេឃរបស់រជារដ្ឋាភិបាលកម្ពុជា។
សម្តេចតជោ ហ៊ុន សែន បានបន្តថា ឥឡូវនេះកម្ពុជាកំពុងតែជម្រុញការអនុវត្តនូវការនាំចេញនៅ នឹងកន្លែងដូចជាដំណាំកសិផលនានាទៅកាន់សណ្ឋាគារដើម្បីបម្រើឲ្យវិស័យទេសចរណ៍។ ការជម្រុញ ការនាំចេញនៅនឹងកន្លែងគឺមានអត្ថប្រយោជន៍សំខាន់ណាស់ ក្នុងការសុវត្ថិភាពម្ហូបអាហារដល់ ភ្ញៀវទេសចរនិងក្នុងការលើកតម្កើងកសិផលកម្ពុជាដើម្បីពង្រឹងជីវភាពប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕